ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន ជាន់ខ្ពស់ចំនួន ៧៦ នាក់


ព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមសាឍ ឆ្នាំរកា សំរិទ្ធិស័ក ព.ស
២៥៦២ ត្រូវនិងថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន ជាន់ខ្ពស់ចំនួន ៧៦ នាក់ នៅចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ។