មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងនាំយក អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជនរា ជនពិការ និងអតីតយុទ្ធជន ចំនួនពីរឃុំ ស្មើនឹង២៣៩គ្រួសារ ដែលពិធីនេះ ប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ៍ ១៤កើតខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។