ផ្លូវក្រាលគ្រួសក្រហមប្រវែង ១៤៨០ម ទទឹង ៤ម នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់


ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវក្រាលគ្រួសក្រហម ៤ខ្សែ មានប្រវែង ១៤៨០ម៉ែត្រ ទទឹង ៤ម៉ែត្រស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប បានបើកការដ្ឋានសាងសង់ក្រាលគ្រួសក្រហមក្រោមអធិបតីភាព ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្ត និងមានការចូលរួមពីប្រជាពលរដ្ឋនៅភូមិគោកតាចាន់ ចំនួន ២៥០នាក់។

ក្នុងពិធីបើកការដ្ឋានធ្វើផ្លូវក្រាលគ្រួសក្រហម ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរស់ក្នុងភូមិទាំងអស់ចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះឲ្យបានល្អ ព្រមទាំងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតទៅបោះឆ្នោតទាំងអស់គ្នានាថ្ងៃអាទិត្យ ទី២៩ ខែកក្ដដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នាកុំបីខាន។