CPP៖ឯកឧត្តម សម រង្ស៊ី ប្រាំជាតិទៀត ក៏គ្មានផ្លូវចូល ស្រុកខ្មែរវិញបានដែរ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានអះអាងថា ឯកឧត្តម  សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេ្ទសខ្លួននៅក្រៅប្រទេស ពីអំណាចតុលាការ គឺមិនអាចចូលស្រុកខ្មែរវិញបាននោះទេ ទោះបីជាប្រាំជាតិទៀតក៏ដោយ។
ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា « ឥឡូវនេះសូមផ្តាំទៅ សម រង្ស៊ី  គ្មានផ្លូវចូលស្រុកទេ គាត់បាត់សិទ្ធិ គាត់បាត់បុព្វសិទ្ធិ  គាត់បាត់សមាជិកសភាជាអ្នកតំណាងរាស្ត្រហើយ តើគាត់បានអំណាចអ្វីមកទៀត។ គាត់គ្មានសិទ្ធិបោះឆ្នោតនោះទេ កុំថាតែសិទ្ធិបោះឆ្នោត  ទោះបីជាសិទ្ធិចុះឈ្មោះបោះឆ្នោតក៏គេមិនឲ្យចុះដែរ ព្រោះគាត់បាត់សិទ្ធិ ជាប្រជាពលរដ្ឋហើយ ។ បច្ចុប្បន្ននេះ គាត់ជាទណ្ឌិតដែលរត់គេចខ្លួន ពីការទទួលខុសត្រូវចំពោះមុខច្បាប់  ។ អីចឹងកុំនិយាយ ប្រាំជាតិគាត់ក៏គ្មានសិទ្ធិឈរឈ្មោះបោះឆ្នោត” ។