អ្នកនាំពាក្យរដ្ឋសភា៖ CNRP ចូលប្រជុំជាសិទ្ធិ របស់ពួកគាត់គ្មានអ្នកណា ហាមឃាត់ទេ


ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ (CNRP) ចូលប្រជុំសភា ជាសិទ្ធិរបស់ពួកគាត់ គឺគ្មានអ្នកណាម្នាក់ហាមឃាត់នោះទេ។
ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ថា “នេះជារឿងរបស់គាត់។ គាត់ចូលមិនចូលស្រេចតែគាត់។គាត់ជាតំណាងរាស្រ្តភារកិច្ចរបស់គាត់ គឺចូលប្រជុំ និងធ្វើការក្នុងសភា ហ្នឹងបើគាត់មិនចូលទេជារឿង នយោបាយរបស់គាត់”។