លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង រសៀលថ្ងៃច័ន្ទ ១២រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នៅកោះពេជ្រ កាលពីបើកយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី ៦ កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨ ។

មុននឹងបញ្ចប់ក៏មានណែនាំ និងបង្រៀនគូសសន្លឹកឆ្នោតដល់ សមាជិក សមាជិកាដែលបានចូលរួមក្នុង កម្មវិធីទាំងអស់គ្នាផងដែរ។