នារសៀលម៉ោង ១២:៣០នាទី ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៨ ក្រោយពីបានទទួលដំណឹងថាបងប្អូន កម្មការនីរោងចក្រ ជូ ហួយ ដួលសន្លប់នៅក្នុងរោងចក្រភ្លាម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញមកដល់មន្ទីរពេទ្យដើម្បីពិនិត្យ ចាត់វិធានការ សង្រ្គោះដល់ក្រុម កម្មការនីភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។ សូមបញ្ជាក់ផងដែរថា គិតមកដល់ត្រឹមនេះកម្មការនី ដែលសន្លប់មានចំនួន ៤៦នាក់ ។