ឯកឧត្តម ផៃ ស៊ីផាន ថាគេតែងបង្កើតពាក្យគំរាមសម្លាប់ ក្នុងបរិយាកាសកំឡុងពេលចុះឈ្មោះបោះឆ្នោត ធ្វើឲ្យគេឃើញគណបក្សប្រជាជនកម្ពុជា ទទួលបានភាពអវិជ្ជមាន


ភ្នំពេញ៖ អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា ការបង្កើតពាក្យគំរាម សម្លាប់ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) ឯកឧត្តម កឹម សុខា និងបុគ្គលមួយចំនួនទៀត តាមរយៈបណ្ដាញទំនាក់ទំនងសង្គម (Facebook) នោះ គឺធ្វើឲ្យសាធារណជន មួយចំនួន មើលមកកាន់រាជរដ្ឋាភិបាល កម្ពុជា ក្នុងផ្លូវអវិជ្ជមាន ។
អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “គេតែងតែបង្កើតចចាមអារ៉ាម តែងតែយកព្រឹត្តការណ៍អ្វី ទាំងពួងហ្នឹង គឺមកធ្វើឲ្យគេឃើញ គណបក្សប្រជាជនកម្ពុជា ទទួលបានភាពអវិជ្ជមាន ក៏ដូចជា រាជរដ្ឋាភិបាលអីចឹង” ។
ឯកឧត្តម ផៃ ស៊ីផាន បានបន្ថែមថា គេតែងតែយកបញ្ហាបែបនេះ ទៅលាបពណ៌ ជាមួយបរិយាកាស នៃការចុះឈ្មោះបោះឆ្នោត ប៉ុន្តែវាមិនអាចប៉ះពាល់ នឹងការចុះឈ្មោះនេះទេ ព្រោះរឿងនេះចាត់ទុក ជារឿងបុគ្គល និងស្ថាប័នផ្ទាល់ខ្លួន ។