លោកជំទាវ មិថុនា ភូថង រៀបចំពិធីសែន បួងសួងតាមមូលដ្ឋានដែនដី ដើម្បីសុំសេចក្តីសុខសប្បាយ សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកោះកុង និង សមាជិក សមាគមនារី បានរៀបចំពិធីសែន បួងសួងតាមមូលដ្ឋានដែនដី ដើម្បីសុំសេចក្តីសុខសប្បាយ សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត នៅថ្ងៃអង្គារ ៥ កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។