ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន​ ប្រាប់សមាជិក​ សមាជិកាចំនួនជាង៤០០០នាក់ឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​រូបសញ្ញាទេវតាបាចផ្កា​ លំដាប់លេខរៀងទី២០​ ដើម្បីបន្តសន្តិភាព​ និងការអភិវឌ្ឍ


បន្ទាយមានជ័យ ៖ នៅសុក្រ៨កើតខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត​ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន អញ្ជើញជាអធិបតីអនុមោទនាពិធីបុណ្យពិធីបុណ្យលើកជហ្វាព្រះវិហារថ្មី​វត្តប្រាសាទរលំជ្រៃ​ (ព្រះវិហារថ្មីតំលៃកសាង៣២០៦០៨ដុល្លា)និងបន្តជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ ប្រជាពលរដ្ឋ​ ព្រះសង្ឃ​ មកពីភូមិទទា រលំជ្រៃ គោកស្វាយ កាប់ចោរ ថ្មីលិច ថ្មីត្បូង​ ថ្មីកណ្ដាល​ នៅឃុំភូមិថ្មី​ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួមជាង៤០០០អង្គ/នាក់ ។

ក្នុងឱកាសនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ប្រធានគណបក្ស​ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្ស​។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមថា​ :​ ក្រោមយុទ្ធសាស្រ្តឈ្នះ​ ឈ្នះ​ និងគោលនយោបាយសុខដុមរមណីកម្មសង្គមជាតិ​ កម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែន​បានបញ្ចប់សង្រ្គាម​បង្ហូរឈាមខ្មែរ​និងខែ្មរ និងបង្រួមបង្រួមជាតិ​បានដោយខ្លូនឯងប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តជាមួយសន្តិភាពដោយគ្មានការរើសអើង​ប្រកាន់ពូជសាសន៍​ ពណ៌សម្បុរ ។ល។​ ហើយបានប្រែក្លាយតំបន់វាយប្រយុទ្ធគ្នាទាំងនោះទៅជាតំបន់អភិវឌ្ឍន៍​មានហេដ្ឋារចនាសម្ព័ន្ធ​ :​ មានមន្ទីរពេទ្យ​ វត្តអារាម​ផ្លូវថ្នល់ស្ពានស្អាត​ងាយស្រួលទៅទទួលសេវា​ គោរពបូជា​ និងធ្វើដំណើរ​ ដឹកជញ្ជូនកសិផល​ ,​មានអគ្គិសនីប្រើប្រាស់​​តំលៃកាន់តែថោក ​ និងដាក់ពង្រាយសាលារៀន​ រោងចក្រឧស្សាហកម្ម​មកដល់មូលដ្ឋាន​ដើម្បីបណ្តុះបណ្តាលបង្កើនធនធានមនុស្សបំពេញសេចក្តីត្រូវការទីផ្សារការងារ​ ផ្តល់ឱកាសការងារ​បានប្រាក់ខែ ប្រាក់ចំណូលខ្ពស់ជូនគ្រួសារកាត់បន្ថយបាននូវភាពក្រីក្រ​ អវិជ្ជា​ ជូនបងប្អូនប្រជាពលរដ្ឋ​ ក្មួយៗយុវជន​ យុវនារី​យើងមានអនាគតល្អ​ ។

ជាមួយគ្នានេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក​ សមាជិកា​ទាំងអស់នៃគ្រូសារអ្នកស្រុកថ្មពួកដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាព​ជាមួយគណបក្សប្រជាជនកម្ពុជានិងបោះឆ្នោតគាំទ្រគណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ គ្រប់ៗអាណត្តិកន្លងមក​ ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀតនៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ រូបសញ្ញាទេវតាបាចផ្កា​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត ស្រួលគូស​ ដើម្បីសម្តេចតេជោហ៊ុន​ សែន​ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា​ “​ មានផ្លូវគមនាគមន៍ស្អាត​ និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិ​មានតំលៃថោក​។