ឯកឧត្តម លឹម គានហោ បន្តដឹកនាំក្រុមការងារទប់ទល់ជំនន់ស្ទឹងព្រែកត្នោត


ឯកឧត្តម លឹម គានហោ បន្តដឹកនាំក្រុមការងារទប់ទល់ជំនន់ស្ទឹងព្រែកត្នោត ៖ ព្រឹកថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ជារួម ទឹកបានស្រកចុះក្នុងកម្រិត ០,៩០ ម ហើយ ទាំងទឹកនៅទំនប់៧មករា និងទឹកស្ទឹងព្រែកត្នោត ។

មកដល់ពេលនេះស្ថានភាពបានធូរស្រាលច្រើនប៉ុន្តែមិនទាន់អាចលែងដៃនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ក្រុមការងារនៅតែបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ។