គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ គឺជាក្តីសង្ឃឹមរបស់ពលរដ្ឋ និងប្រទេសជាតិទាំងមូល


ជុំគីរី៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត អញ្ជើញជាអធិបតីក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងស្រុកជុំគីរី ដែលមានការចូលរួមពី សមាជិក សមាជិកា សរុបប្រមាណចំនួន២,៥០០នាក់។ឯកឧត្តមបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ គឺជាក្តីសង្ឃឹមរបស់ពលរដ្ឋ និងប្រទេសជាតិទាំងមូល មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ណ្ណុះដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស។

យើងជឿជាក់ នឹងបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោតទី ២៩ កក្កដា ២០១៨ ខាងមុខនេះ!