ខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់ អនាម័យ តុបតែងលម្អសោភ័ណភាពតាមអាជីវកម្ម សេវាកម្មទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៥


កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំ “គ” សាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង អនាម័យ តុបតែងលម្អសោភ័ណភាពតាមអាជីវកម្ម សេវាកម្មទេសចរណ៍ ដើម្បីទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដែលត្រូវរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៥ សម្រាប់ខេត្តកំពង់ឆ្នាំង នៅពេលខាងមុខ។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុង លោកស្នងការរងនគរបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អាជីវករលក់ដូរ និងម្ចាស់ផ្ទះសំណាក់ ចូលរួមផងដែរ៕