គណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង


នារសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើស្ថានភាពនៃការអនុវត្តក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា និងពិភាក្សាលើបញ្ហាផ្សេងៗផងដែរ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។