គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ រៀបចំពិធីបង្សកូលឧទ្ទិសកុសលដល់វីរជនដែលបានល:បង់ជីវិត


ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នាស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវបានរៀបចំ ពិធីបង្សកូលឧទ្ទិសកុសល ដល់វីរជនដែលបានល:បង់ជីវិតដើម្បីរំដោះប្រទេសជាតិចេញពីរបបបនប្រល័យពូជសាសន៍ខ្មែរក្រហម រហូតទទួលបាន មហាជ័យជំនះនាថ្ងៃ ០៧ មករា ១៩៧៩ ព្រមទាំងបួងសួងសុំសេចក្តីសុខ និងភាពរីចម្រើនជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងធ្វើពិធីអភិសេកទេវរូបទេវតាបាចផ្កាតំណាងឲ្យគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ឯកឧត្តម គិន ណែត ប្រធានគណ:បនរចាំការគណបក្សខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។

Takeo 1 (6)

Takeo 1 (5)

Takeo 1 (4)

Takeo 1 (3)