ឯកឧត្តម នាយឧត្តមសេនីយ៍ អីុ ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិនពិការមណ្ឌល៣១៧ តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ថ្លែងក្នុងឱកាសនោះឯកឧត្តមបាននាំបណ្តាំសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ជូនបងប្អូនយោធិនពិការទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរអំពីសុខទុក្ខនិងសុខុមាលភាព របស់បងប្អូនយោធិនគ្រប់ពេលវេលា។