មន្ត្រីបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ ប្រព័ន្ធធារាសាស្រ្តការពារទឹកជំនន់ និងស្រោចស្រព កំពង់ត្របែកអ


ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្រ្តការពារទឹកជំនន់ និងស្រោចស្រព កំពង់ត្របែក ដែលមានទីតាំងលាតសន្ធឹងលើស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកព្រះសេ្តច ខេត្តព្រវែង ។

ប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រព កំពង់ត្របែក មានទំនប់សណ្តរ ០២ ខ្សែ ប្រវែង ៣៦ គម, ប្រឡាយមេ ០១ ខ្សែ ប្រវែង ២២ គម, ប្រឡាយរង ១២ ខ្សែ សរុបប្រវែង ៣១ គម ស្ថានីយបូមទឹក ចំនួន ០៥ កន្លែង និងមានប្រភពទឹកពីស្ទឹងកំពង់ត្របែក ដែលជាដៃទន្លេមេគង្គក្រោម ។ ក្រៅពីផ្តល់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផលលើផ្ទៃដីប្រមាណ ៩.០០០ ហិកតា ប្រព័ន្ធនេះ ក៏មានតួនាទីកាត់បន្ថយទឹកជំនន់ក្នុងតំបន់ផងដែរ ។