សកម្មភាពនៃកិច្ចដំណើរការការងារកែលម្អ ប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន


សកម្មភាពនៃកិច្ចដំណើរការការងារកែលម្អ និងថែទាំប្រចាំ (O&M) ប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រព័ន្ធនេះមាន ៖
– ទំនប់ទឹកប្រវែង ​៤៣៦ ម
– សំណង់បង្ហៀរទឹក ០១ កន្លែង ប្រវែង ៦៣,៥ ម
– ប្រឡាយមេ ០១នខ្សែ ប្រវែងជាង ១៥.០០០ ម
– ប្រឡាយរង ០៤ខ្សែ ប្រវែងជាង ៦.០០០ ម និង
– សំណង់សិល្បការគ្រប់ប្រភេទ សរុបចំនួន ២២ កន្លែង ។

បច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រ ថ្នល់បត់ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ របស់បងប្អូនប្រជាកសិករប្រមាណជាង ៥០០ ហត នៅរដូវប្រាំង, ២.៤០០ ហត នៅរដូវវស្សា និងដំណាំរួមផ្សំ ២៥០ ហត ផ្សេងទៀត ។