ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងទទួលជួបពិភាក្សាការងារជាមួយ សមាជិករាជវង្ស សហភាពអារ៉ាប់រួម


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នឹងទទួលជួបជាមួយព្រះអង្គម្ចាស់ Amed Dalmook Al Maktuom សមាជិករាជវង្ស នៃទីក្រុងឌូបៃ សហភាពអារ៉ាប់រួម ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមការគ្រោងទុក ជំនួបនេះ នឹងធ្វើឡើងនៅម៉ោង៩៖០០នាទីព្រឹក ហើយលទ្ធផលនៃជំនួបយ៉ាងណានោះ នឹងផ្សាយជូនជាបន្ត៕