សម្តេចតេជោនឹងចុះដោះស្រាយ សួរសុខទុក្ខពលរដ្ឋនៅខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀត


បន្ទាយមានជ័យ: សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងបំពេញដំណើរទស្សនកិច្ចចុះដោះស្រាយ សួរសុខទុក្ខមន្ត្រី និងពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀតនាថ្ងៃទី១៨-១៩តុលាឆ្នាំ២០១៦ខាងមុខ។
រដ្ឋបាលខេត្តនិងប្រជាពលរដ្ឋមានមហាកិត្តិយសដោយក្តីអំណរហើយបានប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីត្រៀមអបអរស្វាគមន៍ បដិសណ្ឋារកិច្ចសម្តេច។លោកសួន បវរ អភិបាល និងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ខបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងបានដឹកនាំប្រជុំមួយកាលពីថ្ងៃទី៤តុលាឆ្នាំ២០១៦ដើម្បីត្រៀមលក្ខណ:លើការងារនេះ។
សមាជិកនិងប្រធានអង្គប្រជុំបានលើពីគម្រោងផែនការត្រៀមរៀបចំអនាម័យ សម្អាតសម្រាម កាកសំណល់រួមគ្នា(ថ្ងៃទី១៤តុលាខាងមុខ)កែលម្អសោភ័ណភាព ការតាំងរូបភាព រូបថតសកម្មភាពការងាររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងឥស្សរជន រូបភាពសមិទ្ធផលនានា ស្លាកសញ្ញានានានិងស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាផងដែរបន្ថែមលើគោលដៅផ្លូវជាតិលេខ៦,លេខ៥,លេខ៥៦និងលេខ៥៩,តាមមុខផ្សារនានា សាលារៀន ទីតាំងនានាដែលចាំបាច់។ ក្នុងនោះក៏ត្រៀម
លក្ខណ:ទ្រោលកម្លាំងទទួលខុសត្រូវលើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់។
ចំណែកពលរដ្ឋ សិស្សនិស្សិតក៍ត្រៀមតាមគោលដៅចាំស្វាគមន៍តាំងពីព្រំប្រទល់ខេត្តសៀមរាប-បន្ទាយមានជ័យដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ-បាត់ដំបង។ប៉ុន្តែមន្ត្រីអាជ្ញាធរ កងកម្លាំងបានបំរុងបង្ការ ទប់ស្កាត់ពលរដ្ឋឬអ្នកណាក៏ដោយ ដែលមានបញ្ហាទុក្ខលំបាក,មានបញ្ហាទំនាស់ដីធ្លី,មានបញ្ហាតម្លៃស្រូវឬកសិផលចុះថោក..ឬអ្នកឱកាសនិយមពីទូទាំងប្រទេស..ហើយមានបំណងចូលឬស្ទាក់សម្រុកចួលក្បូនរថយន្តឬថ្មើរជើងរបស់សម្តេច។ពោលគឺទប់ស្កាត់មុខសញ្ញាមនុស្សដែលគ្មានការអនុញ្ញាតជាមុនចូលជួបសម្តេច។
សូមរំលឹកថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីរសៀលថ្ងៃទី ២១ខែកក្កដា ឆ្នាំ២០១៦បានអញ្ជើញធ្វើដំណើរតាមរថយន្តនិងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យម្តងហើយ។កាលណោះសម្តេចចេញ ដំណើរពីខេត្តបាត់ដំបងតាមផ្លូវជាតិលេខ៥ឆ្ពោះទៅផ្លូវជាតិលេខ៦ ខេត្តសៀមរាប។
ប៉ុន្តែនៅថ្ងៃទី១៨-១៩តុលា ខាងមុខសម្តេចធ្វើដំណើរតាមរថយន្តពីខេត្តសៀមរាបផ្លូវជាតិលេខ៦មកផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៩កាត់ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណស្រុកអូរជ្រៅក្រុងប៉ោយប៉ែតស្រុកម៉ាឡៃតាមជាយដែនខេត្តបន្ទាយមានជ័យ បាត់ដំបងឆ្ពោះទៅខេត្តប៉ៃលិន។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងដែរថា:លើកនេះសម្តេចតេជោផ្តល់មហាកិត្តិយសដល់ខេត្តបន្ថែមដោយសម្តេចអាចសម្រាក១យប់ក្នុងខេត្តទៀតផង។ហេតុនេះមន្ត្រីអាជ្ញាធរ កងកម្លាំងនិងអ្នកពាក់ព័ន្ធត្រូវតែត្រៀមលក្ខណ:និងទទួលខុសត្រូវអោយមានល្អបំផុត។
អង្គប្រជុំក៏លើកពីបញ្ហាចំពោះមុខនានារបស់គណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តដូចជា ចលនាអំពាវនាវជួយទិញស្រូវកសិករព្រោះគម្រោងឧបត្ថម្ភទុនទិញស្រូវមិនបានជោគជ័យ,បញ្ហាគ្រោះរាំងស្ងួតលើដំណាំស្រូវខាងជើងផ្លូវជាតលេខ៥,លេខ៦ លេខ៥៦,បញ្ហាទឺកជំនន់នៅភូមិ-ឃុំខ្លះនៅស្រុកភ្នំស្រុក ព្រះនេត្រព្រះ,បញ្ហាភូមិឃុំមានសុវត្ថិភាព,បញ្ហាដោះស្រាយទំនាស់ដីធ្លីជាដើម៕

05-10-20126-5

05-10-20126-4

05-10-20126-1

05-10-20126-3

05-10-20126-2