ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និងឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី ៩ ឆ្នាំ២០១៨


កំពង់ស្ពឺ ព្រឹកថ្ងៃច័ន្ទ ៦កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី ៩ ឆ្នាំ២០១៨ នៅសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។