កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿងអាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន សាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ ចំណាយថវិកាជាតិសរុបប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

កម្ពុជា នឹងបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន៤០៣នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅសាធារណរដ្ឋលីបង់ និងអាហ្វ្រិកកណ្តាល នៅដើមខែកុម្ភៈ

អគ្គលេខាធិការអាស៊ាន គាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកនៅឆ្នាំ២០២២

រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងបរិស្ថាន បើកកិច្ចប្រជុំរួមគ្នាលើការងារបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ និងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ក្នុងស្រុកក្រូចឆ្មារ