ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំបូកសរុបការងារផ្សព្វផ្សាយគោលនយោបាយ សម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
នាឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឡើងអំពីគោលនយោបាយចំនួន០៦ ដែលក្រសួងបាននឹងកំពុងបំពេញកិច្ចការតាមផែនការដែលបានរៀបចំ ដើម្បីធានាប្រសិទ្ធភាព កសាងទំនុកចិត្ត និងបង្កើនការជឿជាក់លើរដ្ឋាភិបាលអាណត្តិទី៧នេះ។
សូមជម្រាបថា គោលនយោបាយអាទិភាពរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន០៦ធំៗ រួមមាន៖
*ចុះបញ្ជីដីបង្ហើយ៖ ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់អចលនទ្រព្យទូទាំងព្រះរាជាណាចក្រកម្ពុជា បង្កើតបរិយាកាសគ្មានវិវាទផ្តល់សេវាគាប់ចិត្តសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងពង្រីកបន្ថែមនូវមូលដ្ឋានសេដ្ឋកិច្ច ដើម្បីទ្រទ្រង់ចំណូលចរន្តរបស់ជាតិ មាន១៨យុទ្ធសាស្ត្រ និង៣៧វិធាន
*ពូនជ្រំរដ្ឋបាលសាធារណៈទំនើប «ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង ធានានិរន្តរភាពស្ថាប័ន កសាងការងារជាប្រព័ន្ធ ទំនុកចិត្ត និងការជឿជាក់»៖ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី ស្ថាប័ន ក្នុងលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគ្រប់គ្រងបុគ្កលិក មាន៦យុទ្ធសាស្រ្ត និង១៦វិធាន
*កម្ពុជាមាតុភូមិខ្ញុំ៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដែលក្នុងនោះការរៀបចំដែនដីមានដូចជាការរៀបចំតំបន់ប៉ូលសេដ្ឋកិច្ច (របៀងសេដ្ឋកិច្ចកម្ពុជា តំបន់សមុទ្រនិងឆ្នេរ), ភូមិឋានក្សេមក្សាន្ត (ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព)
*ការរៀបចំនគរូបនីយកម្ម៖ ដើម្បីរៀបចំទីប្រជុំជន រៀបចំក្រុង ឱ្យមានលក្ខណៈសុខដុមរមនា ជាបុរីជនបទសម្បូរបែប ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល យុទ្ធសាស្ត្រទាំង៤ និងវិធានទាំង១១
*ស្ថាបត្យកម្មសហសម័យ៖ ដើម្បីលើកកម្ពស់សោភណភាពទីក្រុង បរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព លើកកម្ពស់ សុខុមាលភាពប្រជាជន សាធារណៈ បង្កើនគុណភាព ការទទួលខុសត្រូវ និងការជឿទុកចិត្ត ក្នុងវិស័ យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម ដែលមាន១៧យុទ្ធសាស្រ្ត និង២៣វិធាន
*ឧស្សាហកម្មអចលនទ្រព្យ៖ វិធានដែលសម្រេចបានរួមមាន សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលអំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី, វិធានការកែទម្រង់មុតស្រួចជាកញ្ចក់ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩, យន្តការផ្ដល់សិទ្ធិឱ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យដែលមានសិទ្ធិស្ទើតែដូចគ្នាទៅនឹងសិទ្ធិកាន់កាប់កម្មសិទ្ធករដែរ ដែលមាន១៣យុទ្ធសាស្រ្ត និង១៧វិធាន៕