ឯកឧត្តម សុខ ឥសាន ស្នើអោយសង្គមស៊ីវីល ដែលរាយការណ៍ទៅប្រាប់តំណាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ត្រូវតែធ្វើឡើងដោយមានភស្តុតាងជាក់លាក់


ឆ្លើយតបទៅនឹងអង្គការសង្គមស៊ីវិលមួយចំនួនជួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺលោកស្រី រ៉ូណា ស្មីត អំពីបញ្ហាសិទ្ធិ មនុស្សនិងបញ្ហាផ្សេងទៀតនៅកម្ពុជា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន មានប្រសាសន៍ថា មិនចាប់អារម្មណ៍នឹងមន្ត្រី អង្គការ សង្គមស៊ីវិលដែលគ្រោងលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាប្រាប់ទៅតំណាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនោះទេ តែឯកឧត្តមស្នើឲ្យសង្គមស៊ីវិលដែលរាយការណ៍ទៅត្រូវតែធ្វើឡើងដោយមានភស្តុតាងជាក់លាក់ ដោយថាជាជាងលើកឡើងបំភ្ល័យខុសពីការពិត។៖
ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា ករណីសង្គមស៊ីវិលគ្រោងស្នើឲ្យអ្នកស្រី រ៉ូណា ស្មីត ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលដោះលែងមន្ត្រីសង្គមស៊ីវិអាដហុក៤រូបនិងមន្ត្រី គ.ជ.ប រួមទំាងអ្នកទោសនយោបាយមិនអាចទៅរួចនោះទេ ដោយឯកឧត្តមបញ្ជាក់ថា កម្ពុជាធ្វើការស្របតាមនីតិរដ្ឋ។