នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំជាមួយបណ្តា ក្រសួង មន្ទីរ ពាក់ព័ន្ធ ស្តីពីការិនិយោគសាង់សង់កំពង់ផែទេសចរណ៍ ស៊ូជីញ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងដោយមានវត្តមានចូលរួមពីនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ផែនការ និង វិនិយោគខេត្ត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកពន្ធដារ អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បតិរដ្ឋ និង ម្ចាស់ក្រុមហ៊ុនស៊ូជីញ អស់លោក លោកស្រីមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុងសៀមរាប ចូលរួមផងដែរ ។
កិច្ចប្រជុំនេះក្នុងគោលបំណងប្រមូលមតិយោបល់ និង បញ្ហាប្រឈមរវាងក្រុមហ៊ុន ជាមួយស្ថាប័ន អង្គភាព ពាក់ ព័ន្ធ ដែលធ្លាប់បានអនុវត្តកន្លងមក ដើម្បីបន្តការវិនិយោគជាមួយក្រុមហ៊ុននេះ នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ។ ម៉្យាង ទៀតក៏ដើមី្បធ្វើការប្រមូលផ្តុំនូវព័ត៌មានពិត និង មិនពិតនៅផ្ទាល់នឹងមូលដ្ឋាន ក្នុងការយកមកដាក់នៅក្នុងវារៈនៃកិច្ចប្រជុំ ធ្វើការពិភាក្សា និង សិក្សាលើការវិនិយោគសាងសង់កំពង់ផែទេសចរណ៍ តំបន់ចុងឃ្នៀស ដែលកន្លងមកតែងតែមាន បញ្ហាចោទឡើងជាមួយប្រជាពលរដ្ឋ ។
ឆ្លងតាមកិច្ចពិភាក្សា និង ការផ្លាស់ប្តូរមតិយោបល់ ព្រមទាំងការលើកឡើងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គ នាយកពន្ធដារ អគ្គនាយកដ្ឋានគ្រប់គ្រង ទ្រព្យសម្បតិរដ្ឋ ដែលពាក់ព័ន្ធទៅនឹងច្បាប់ ដែលក្រុមហ៊ុនត្រូវធ្វើការបំពេញនូវ ឯកសារបន្ថែម ។ ក្នុងនោះលោកប្រធានក្រុមហ៊ុន ស៊ូជីញ ក៏បានលើនូវសំណូមពរមួយចំនួន ដែលពាក់ព័ន្ធទៅនឹងបញ្ហាការបង់ព័ន្ធ និង ការសុំឲ្យពន្ធដារធ្វើការចេញប័ណ្ណប៉ាតង់ជូនក្រុមហ៊ុន ព្រមទាំងសូមឲ្យក្រសួងពាក់ព័ន្ធធ្វើការកំណត់ឲ្យបានច្បាប់នូវទំហំផ្ទៃដី ក្នុងការវិនិយោគរបស់ក្រុមហ៊ុនស៊ូជីញ ដោយដីចំនួន៥២ហិកតាក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ព្រមទាំងសូមឲ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញនូវសៀវភៅបន្ទុកដល់ក្រុមហ៊ុន លើការធ្វើអាជីវកម្មនៅកំពង់ផែ ព្រម ទាំងការងាយស្រួលក្នុងការបង់ព័ន្ធ ទាំងសារពើពន្ធ័ និងមិនសារពើព័ន្ធ ដោយបច្ចុប្បន្នក្រុមហ៊ុនពុំមានចំណូលនៅឡើយ។ ចំពោះការកំណត់តម្លៃភ្ញៀវជឹះកាណូតទេសចរណ៍ គឺម្នាក់៣ដុល្លានោះ គឺសមាគមកាណូតទេសចរណ៍ជាអ្នកទទួលនូវផល ប្រយោជន៍ទៅវិញទេ មិនមែនចូលមកក្រុមហ៊ុនស៊ូជីញឡើយ ។
មានមតិបូកសរុបកិច្ចប្រជុំនោះដែរ ឯកឧត្តម ពេជ្រ សម្បត្តិ និង លោក ង៉ាន់ ភិរុណ ក៏បានបញ្ជាក់ថា តាមស្មារតីអង្គប្រជុំនាពេលនេះ បានរកឃើញនូវចំណុចមួយចំនួន ដែលជាចំណោទបញ្ហានាពេលកន្លងមក រវាងក្រុមហ៊ុនស៊ូជីញ និង ស្ថាប័នពាក់ព័ន្ធ ។ ក្នុងនោះកិច្ចប្រជុំនេះបានស្នើឲ្យក្រុមហ៊ុនធ្វើកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង អាជ្ញាធររដ្ឋបាលខេត្ត ដើមី្បរៀបចំធ្វអនុប្រយោគឡើយវិញ និង សុំឲ្យក្រុមហ៊ុន ធ្វើការទាក់ទងជាមួយសាខាពន្ធដាខេត្ត ឬ អគ្គនាយកដ្ឋានពន្ធដារ ដើមី្បធ្វើ ការសម្របសម្រួលពាក់ព័ន្ធនឹងប៉ាតង់ និង ពន្ធដារសូមឲ្យមានការសហការល្អជាមួយគ្នា ។ ម៉្យាងទៀតក្រុមការងារនឹងរៀបចំរបាយ ការណ៍ បន្ទាប់ពីកិច្ចប្រជុំ ដើមី្បរាយការណ៍ជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឬ ជូនទៅរាជរដ្ឋាភិបាលតែ ម្តង ។ ក្នុងនោះដែរអគ្គនាយកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រដ្ឋបាលខេត្តសៀមរាប និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ត្រូវធ្វើការរៀបចំ កិច្ចសន្យាថ្មី និង រៀបចំសៀវភៅបន្ទុកឲ្យបានច្បាស់លាស់ ។
ក្រុមហ៊ុនក៏ត្រូវធ្វើ EIA ដើមី្បពិនិត្យមើលផលប៉ះពាល់បរិស្ថាន ឡើងវិញ និង ត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ។ ក្នុងនោះដែរប្រធានអង្គប្រជុំ សូមឲ្យមានការគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ ទាំងខាង ក្រុមហ៊ុន និង ស្ថាប័នរដ្ឋពាក់ព័ន្ធទាំងអស់ ត្រូវធ្វើកិច្ចសហការគ្នាប្រកបដោយយកចិត្តទុកដាក់ខ្ពស់ ៕