សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងកាត់ឫសសីមាព្រះវិហារថ្មី វត្តភ្នំធម្ម តាអរ និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត


ព្រឹកថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំធម្ម តាអរ ឃុំធម្ម តាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា អាជ្ញាធរខេត្តកំពង់ស្ពឺ កងកម្លាំងមានសមត្ថកិច្ច លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយក្នុងខេត្ត និងក្នុងស្រុកសំរោងទង ជាច្រើនផងដែរ … ។
ព្រះវិហារថ្មីដែលទើបបានប្រារព្វពិធីបញ្ចុះខ័ណ្ឌសីមា និងសមិទ្ធផលនានារួមមាន៖
– សាលាបាលី១ខ្នង មានពីរជាន់
– កុដិ ១ខ្នង
– ដងទង់១គូរ
– ស្រះទឹកពីរ
– របងជុំវិញវត្ត
– ព្រះពុទ្ធរូបស្ពាន់ និងថ្មម៉ាប
– ប្រាសាទនៅលើភ្នំ
– សួនច្បារក្នុងបរិវេណវត្ត
– រោងបាយ១ខ្នង
– បន្ទប់ទឹក៣ខ្នង
– ឈូសឆាយ ចាក់ដីក្នុងទីធ្លាវត្ត
– បង្គោលភ្លើង និងតប្រពន្ធភ្លើង
– បង់អង្គុយ
– ជណ្តើរឡើងទៅប្រាសាទលើភ្នំ
– រូបតំណាង ឆ្នាំទាំង១២ និងដំរី២គូរ
– និងក្លោងទ្វារចំនួន២
សរុបថវិកាសាងសង់ មានចំនួនទឹកប្រាក់ប្រមាណជាង ២,៣២៨,០០០ដុល្លាអាមេរិក ដែលជាថវិកា បានមកពីការចូលរួមរបស់ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងក្នុង ទាំងក្រៅប្រទេស និងអាជ្ញាធរគ្រប់ថ្នាក់ផងដែរ ៕