នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែននាំមកនូវជ័យជម្នះសម្រាប់ ខ្មែរគ្រប់រូបប្រទេសមានសន្តិភាព


ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ –ឯកឧត្តមនាយឧត្តមសេនីយ៍គន់គីមអគ្គមេបញ្ជាការរង នាយ សេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនបានគូសបញ្ជាក់ថា នយោបាយឈ្នះឈ្នះដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវជ័យជម្នះសម្រាប់ខ្មែរគ្រប់រូបប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពសង្គមពេញលេញ។
ប្រសាសន៍ឯកឧត្តមនាយឧត្តមសេនីយ៍គន់គីមបានលើកឡើងបែបនេះក្នុងជំនួបសំណេះសំណាលនិងសួរសុខ ទុក្ខអតីតយុទ្ធជនជិត១០០០នាក់នៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៦ ដើម្បីឈ្វេងយល់និងរកដំណោះស្រាយជួយដល់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែមានភាពប្រសើរឡើង ថែមទៀត។
ឯកឧត្តមបានរម្លឹកឡើងវិញពីការអន្តរាគមន៍របស់កងកម្លាំងអង្គការសហប្រជាជាតិក្រោយកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១ តែមិនអាចលុបបំបាត់កងកម្លាំង ខ្មែរក្រហមដែលបន្តធ្វើសកម្មភាព តស៊ូនៅតាមទល់ដែនបង្កការអុកឡុកវាយប្រហារលើភូមិឋានប្រជាពលរដ្ឋជារឿយៗនិងបង្កការរំខានជាខ្លាំង ដល់ការអភិវឌ្ឍប្រទេសជាតិរួមទាំងការរស់នៅនិងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្រោម នយោបាយឈ្នះឈ្នះរបស់សម្តេចតេជានេះហើយដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមរវាងខ្មែរនិងខ្មែរនៅ ឆ្នាំ១៩៩៨ធ្វើឱ្យប្រទេសជាតិមានសន្តិភាពមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋរស់ នៅក្នុងភាពសប្បាយរីករាយជីវភាពគ្រួសារកាន់តែរីកចម្រើនឥតឈប់ឈរ។
ឯកឧត្តម គន់ គីម ក៏បានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ដែលបានធ្វើពលីកម្មទាំងកម្លាំងកាយចិត្ត ហើយក៏មានយុទ្ធជនជាច្រើនទៀតបានពលីជីវិតដើម្បីនាំមកនូវសុខសន្តិភាពនិងស្ថិរភាពសង្គមដូចពេល បច្ចុប្បន្ន នេះ។ឆ្លើយតបនិងគុណបំណាចទាំងអស់នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តការយកចិត្តទុក ដាក់ខ្លាំងទៅ លើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនដោយបានជួយឧបត្ថម្ភគាំទ្រជានិច្ចហើយតែងបានជំរុញ អាជ្ញាធរ មូលដ្ឋាន ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ថែមទៀតទៅសុខទុក្ខរបស់អតីតយុទ្ធជន នៅតាម មូលដ្ឋាន។មានផ្ទះជាច្រើនខ្នងត្រូវបានសាងសង់ជូនអតីតយុទ្ធជនជួបការលំបាក ក្នុងជីវភាពហើយ ក៏មានការឧបត្ថម្ភប្រាក់ សម្រាប់ជួយក្រុមគ្រួសារអតីតយុទ្ធជន ដែលជួបជំងឺឬទទួលមរណភាពជាដើម។
ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានអំពាវនាវដល់អតីតយុទ្ធជនរួមគ្នាការពារនយោបាយឈ្នះឈ្នះរបស់សម្តេច តេជោធ្វើយ៉ាងណាកុំឱ្យសង្រ្គាមនិងការបែកបាក់វិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀត។ ក្នុងឱកាស ចុះជួបសំណេះសំណាលជាមួយសមាគមអតីតយុទ្ធជនកម្ពុជាស្រុកម៉ាឡៃចំនួន៩២០នាក់ ឯកឧត្តម គន់ គីម បានផ្តល់ជូនថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០០០រៀលផងដែរ៕
kim-1
kim-2
kim-4