ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម ពីសំណាក់ឯកឧត្តម Lord Puttnam ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា


នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម ពីសំណាក់ឯកឧត្តម Lord Puttnam បេសកជនតំណាងពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដោយមានការអមដំណើរពីឯកឧត្តម Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។
ឯកឧត្តម Lord Puttnam បានចូលរួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងជាវិជ្ជមានរវាង កម្ពុជានិងចក្រភពអង់គ្លេស និងបានបំពេញការងារជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទាក់ទងនឹងការពិគ្រោះយោបល់ក្នុងការកសាងម៉ាកយីហោ និងកត្តារួមផ្សំផ្នែកទីផ្សារផ្សេងទៀត ដើម្បីផ្តល់ប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Lord Puttnam ដែលបានផ្តល់ការគាំទ្រ និងភ្ជាប់ទំនាក់ទំនងមិត្តភាពរបស់ខ្លួន ដោយផ្ទាល់ចំពោះប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តម Puttnam អំពីបច្ចុប្បន្នភាពនៃការធ្វើកំណែទម្រង់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន និងសមិទ្ធផលសម្រេចនូវគំនិតផ្តួចផ្តើមនិងរបៀបវារៈរយៈពេល១០០ថ្ងៃ។

14937312_1330059560369493_3091569209772529282_n

15036383_1330059467036169_6848167330209546054_n

14925265_1330059483702834_3599363892873257625_n

14993380_1330059343702848_2574505322967776709_n