ឯកឧត្តម ម៉ៅ ធនិន បានបន្ត ផ្តល់ស្បៀងជូនជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដ សម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ បានបន្តប្រើប្រាស់តួនាទីតាមឋានានុក្រមក្រុមគ្រួសារ ផ្តល់ស្បៀងជូនជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដ សម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃ បានជាង៣០០គ្រួសារ ដែលពួកគាត់ទាំងអស់នោះ សុទ្ធសឹងមកពីបណ្តាស្រុកក្រុងមួយចំនួន ក្នុងខេត្តពោធិ៍សាត់។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់ ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណីផ្សេងគ្នា នៅអាគារបូរាណសាលាខេត្តផងដែរ៕