នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរ លោកជំទាវ ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត ប្រធានសមាគមគ្រូពេទ្យ TYDA ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ហៅកាត់ថា TYDA ជាលើកទី២ មកធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពិនិត្យព្យាបាលជំងឺនាថ្ងៃនេះដែរ មានប្រមាណ ២០០នាក់ មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសមៈ មន្ទីរពេទ្យព្រះកេតុមាលា ហើយអ្នកខ្លះកំពុងនៅជានិស្សិត និងអ្នកបញ្ចប់ការសិក្សាពីក្រៅប្រទេសផងដែរ។
ការពិនិត្យព្យាបាលនេះមានរយៈពេល១ថ្ងៃពេញ ដោយពិនិត្យជំងឺទូទៅ ជំងឺមាត់ធ្មេញ ភ្នែក បំពង់ក ច្រមុះ បេះដូង ឈឺសន្លាក់ រោគស្ត្រី ពិនិត្យផ្ទៃពោះ ឆ្លុះអេកូ ឫសដូងបាត និងប្រភេទជំងឺច្រើនប្រភេទទៀត៕