សិកា្ខសាលាស្ដីពីការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈ


ខេត្តព្រះវិហារ ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៦ –សិក្ខាសាលាស្ដីពីការជំរុញនិងតាមដានត្រួតពិនិត្យ  ការអនុវត្ត កម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០១៥-២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម ពេជ្រ ប៊ុនធិនរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិង ជាប្រធានគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរួមពីសិក្ខាកាមចំនួន៥ ខេត្ត រួមមាន៖ ខេត្តព្រះវិហារ កំពង់ធំ សៀមរាប ឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ សិក្ខាសាលា នេះមានគោលបំណងក្នុងការជំរុញតាម ដានត្រួតពិនិត្យការអនុវត្ត កម្មវិធីជាតិកំណែទម្រង់រដ្ឋបាល សាធារណៈពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៦ នេះនៅសាលាខេត្តព្រះវិហារ។
ឯកឧត្ដម ពេជ្រ ប៊ុនធិន បានឱ្យដឹងថា ការអនុវត្តការងារជំនាញឱ្យបានត្រឹមត្រូវនិងសម្រេច បានជោគជ័យ គឺជាការគាំទ្រផ្ទាល់ដល់ការសម្រេចកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ លើកឡើងថា “កែទម្រង់ គឺរស់ មិនកែទម្រង់គឺស្លាប់” មួយឃ្លានេះ គឺមានន័យគ្រប់គ្រាន់ណាស់សម្រាប់ ការដាស់តឿន ក្រើនរំលឹក និង ជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាការកែទម្រង់តាមវិស័យ សំខាន់ៗរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដ្មមបានបន្តថា ក្រសួងស្ថាប័នថ្នា្នក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសក្រុមការងារកែ ទម្រង់រដ្ឋបាល សាធារណៈរបស់ខេត្តទាំង៥ ទើបតែបង្កើតនាពេលថ្មីៗនេះ ចូលរួមទាំងអស់គ្នាជំរុញការអនុវត្តរួមគ្នានិងតាម ដានត្រួតពិនិត្យការងារអនុវត្តន៍រួមគ្នាលើការងារអាទិភាពសំខាន់ៗដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យ តាមគោលដៅនិងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ រួមមានដូចខាងក្រោម៖
១-ត្រួតពិនិត្យនិងកែលម្អគុណភាព នីតិវិធីនិងយន្តការក្នុងការផ្ដល់សេវាសាធារណៈរបស់ក្រសួងស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
២-រៀបចំបង្កើតនិងដាក់ឱ្យអនុវត្តន៍កម្មវិធីផ្ដល់ព័ត៌ មានសេវាសាធារណៈ ដល់ប្រជាពលរដ្ឋតាមរយៈ មធ្យោបាយផ្សព្វផ្សាយសមស្របឬតាមប្រព័ន្ធអេឡិចត្រូ និក។
៣- រៀបចំកញ្ចប់ និងត្រៀមលក្ខណៈដាក់ឱ្យអនុវត្តន៍ច្បាប់ស្ដីអំពីសេវាសាធារណៈ។
៤-រៀបចំផែនការ ធនធានមនុស្សនិងការ ជ្រើសរើសមន្រ្តីរាជការសម្រាប់បំពេញតែមួយចំនួនក្របខ័ណ្ឌដែល នៅទំនេរ។
៥-រៀបចំកម្មវិធីបណ្ដុះបណ្ដាលជាប្រព័ន្ធនិងកាតព្វកិច្ចដល់មន្រ្តីរាជការថ្នាក់ជាន់ខ្ពស់ថ្នាក់មធ្យមនិងមន្ត្រី ក្របខ័ណ្ឌថ្មី។
៦- ត្រៀមលក្ខណៈដើម្បីឱ្យអនុវត្តន៍ព្រះរាជក្រឹត្យស្ដីអំពីលក្ខន្តិកៈដោយឡែកស្រាប់ បុគ្គលិក រដ្ឋបាលថ្នាក់ ក្រោមជាតិ។
៧-រៀបចំកញ្ចប់និងត្រៀមដាក់ឱ្យអនុវត្តព្រះរាជក្រឹត្យស្ដីពីគោលការរួមនៃការ គ្រប់គ្រងមុខ ងារសាធារណៈ របស់រដ្ឋ កែសម្រួលនិតិវិធីនិងបែបបទតាំងពីការធ្វើផែនការ ការជ្រើសរើស រហូតដល់ការដាក់ឱ្យចូលនិវត្តន៍។
៨- រៀបចំអង្គវិជ្ជាជីវៈមន្រ្តីរាជការស៊ីវិលនិងការរៀបចំត្រឹមត្រូវមុខ តំណែងសម្រាប់មុខតំណែងគ្រប់គ្រងនិង មុខតំណែងវិជ្ជាជីវៈទាំងអស់។៩-រៀបចំដាក់ឱ្យអនុវត្តន៍ប្រព័ន្ធ គ្រប់គ្រងគុណផលនិងប្រព័ន្ធលើកទឹកចិត្ត សម្រាប់ជួយលើកកម្ពស់គុណភាពសេវាសាធារណៈ។
១០-ត្រួត ពិនិត្យមើលឡើងវិញនិងកែសម្រួលប្រតិបត្តិការការងារនិងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងជំរុញការពង្រាយមន្រ្តីរាជការទៅកាន់កន្លែង ដែលខ្វះពិតប្រាកដ។១១-រៀបចំអភិវឌ្ឍន៍និងពង្រីកការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការ គ្រប់គ្រងធនធាន មនុស្សនៅតាមក្រសួងនិងថ្នាក់ក្រោមជាតិ៕

23-11-2016_01

23-11-2016_02

23-11-2016_04

23-11-2016_05

23-11-2016_07

23-11-2016_08

23-11-2016_10

23-11-2016_11

23-11-2016_12

23-11-2016_14