ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យមើលសំណង់អគារសិក្សាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នៅខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦–ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានអញ្ជើញចុះពិនិត្យមើលសំណង់អាគារសិក្សា ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ផ្តល់ឱ្យសាលានានានៅក្នុងខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងធ្វើការសាង សង់យ៉ាងមមាញឹកនៅគ្រប់ទីកន្លែងនោះ។
នៅក្នុងដំណើរចុះពិនិត្យមើលសកម្មភាពសាងសង់អគារសិក្សាក្នុងវិទ្យាល័យមង្គលបូរី ហ៊ុនសែន មង្គលបូរី អូរអំបិល ខ្លាកូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើការក្រើនរម្លឹកជំរុញដល់ក្រុមជាង ដែលកំពុងសាងសង់ត្រូវតែយកចិត្តទុកដាក់ ទាំងលើគុណភាព និងសោភ័ណភាពនៃអគារសិក្សា ឱ្យមានភាពរឹងមាំល្អធ្វើ ឱ្យបានលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដល់ការរៀនសូត្រ របស់សិស្ស ហើយធានាបានការប្រើប្រាស់យូរអង្វែងទៀត។

k-yan-1

k-yan-2

k-yan-3

k-yan-4