សម្តេចតេជោ ហ៊ុន សែន ប្រើទូរស័ព្ទ Smart Phone ៥គ្រឿង ដើម្បីគ្រប់គ្រងព័ត៌មានប្រចាំថ្ងៃ


Samdech 13 01 16 2 copy

     យោងតាម​ទំព័រហ្វេសប៊ុករបស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីដែលមានឈ្មោះ​ថា Samdech  Hun Sen, Cambodian Prime Minister   នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦នេះ បានបង្ហោះ​នូវខ្លឹមសារដូច​តទៅ៖ «ជនរួមជាតិខ្លះ ​ប្រាកដជាឆ្ងល់​ព្រោះឃើញខ្ញុំ​កាន់ជាប់ជានិច្ចនូវ​កាបូបដៃតូច​មួយទោះទៅ​ ដល់ទីណាក៏​ដោយ។ ក្នុងកាបូបនេះ​គឺមានផ្ទុកទូរស័ព្វ​ចំនួន ៥ ដែលសម្រាប់តាម​ដានមើល ស្តាប់ និងទទួលព័ត៌​មានដែលសហការីបាន​ផ្ញើជូននៅរៀងរាល់នាទី។ ខ្ញុំទទួលស្គាល់​ច្បាស់ថា     បច្ចេកវិទ្យាព័ត៌មាន គឺមានសារប្រយោជន៍​សំខាន់បំផុតដល់​ការអភិវឌ្ឍន៍ និងថែរក្សាស្ថេរភាព​សន្តិសុខសង្គម​ជាតិ»។

     សម្តេច​តេជោ ហ៊ុន សែន បានសរសេ​របន្ថែមថា «ទោះបីខ្ញុំទៅ ​ដល់ទីណា ខ្ញុំតែង​តែមានអារម្មណ៍​នៅជិតជា​មួយប្រជាពលរដ្ឋ ព្រោះ​បានស្តាប់ បាន​ឃើញ និងបានដឹងអំពី​សុខទុក្ខរបស់បងប្អូន​ជនរួមជាតិ​នៅគ្រប់ទីក​ន្លែងទាំងអស់។ ព្រោះសុខទុក្ខ​របស់បងប្អូន​ជនរួម​ជាតិ គឺជាសុខ​ទុក្ខរបស់​ខ្ញុំផ្ទាល់ផង​ដែរ ។ អ្វីដែលសំខាន់​ជាងទៀត គឺខ្ញុំបានដោះ​ស្រាយបញ្ហា​ទាន់ពេលទៅ​នឹងការសុំយោបល់​របស់ថ្នាក់ដឹកនាំនៃស្ថាបន័របស់​រាជរដ្ឋាភិបាល​ដែលត្រូវការយោបល់ ឬការសំរេចរបស់​ខ្ញុំលើបញ្ហាបន្ទាន់ទាក់ទង នឹងកិច្ចការ​ក្នុងក្រៅ​ប្រទេស​មួយចំនួន»។

     សម្តេចតេជោ ហ៊ុន សែន បានអំពាវ​នាវថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ទូទាំងប្រទេសឲ្យសិក្សា​រៀនសូត្របន្ថែមអំពីរបៀបប្រើប្រាស់​សំភារៈបច្ចេកវិទ្យាជា ​ពិសេស Smart Phone អោយ​ទាន់   ការវិវឌ្ឍន៍ជឿន​លឿនដែលនាំ​មកនូវអត្ថប្រយោជន៍​ច្រើនដល់ការងារ​ប្រចាំថ្ងៃ និងផ្តល់​នូវផលប្រយោជន៍​កាន់តែច្រើន​ដល់សង្គមជាតិ​យើងទាំង​មូល៕

Samdech 13 01 16 3 copy
Samdech 13 01 16 4 copy
Samdech 13 01 16 5