ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាស្តីពីការបង្កើនការចូលរួម របស់អាជ្ញាធរ ដើម្បីពង្រឹងគុណភាពសុខាភិបាល


នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី ការបង្កើនការចូលរួម របស់អាជ្ញាធរ ដើម្បីពង្រឹងគុណភាពសុខាភិបាល នៅមន្ទីរសុខាភិបាលខេត្តតាកែវ។
នៅក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្តម ឡាយ វណ្ណៈ បានជម្រុញដល់អាជ្ញាធរភូមិ ឃុំ និងមន្រ្តីសុខាភិបាល ត្រូវចុះអប់រំណែនាំដល់ប្រជាពលរដ្ឋ អោយមកទទួល និងពិនិត្យសុខភាព ពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យដែលមានវិជ្ជាជីវៈច្បាស់លាស់ ដោយមិនអោយពិនិត្យពេទ្យភូមិ ឬមិនមាន វិជ្ជាជីវៈច្បាស់លាស់នោះឡើយ ។
គួរបញ្ជាក់ដែរថា អង្គសិក្ខាសាលានេះធ្វើឡើងមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅមន្ទីរសុខាភិបាលខេត្តតាកែវ ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្តតាកែវ និងឧបត្ថម្ភ ដោយអង្គការមូលនិធិដើមត្នោតកម្ពុជា៕
LAY VANNAK 13-1-2016 1 (1)       LAY VANNAK 13-1-2016 1 (3)