តំណាងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយ ថវិកា ជូនចាស់ជរា ដែលពិការខ្វិនជើងទាំង២


ឯកឧត្តមហុក សុផល អភិបាលរងខេត្តប៉ៃលិន និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន និងលោកជំទាវពៅ សុខ នៅវេលាម៉ោង ១២:២០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩

ឯកឧត្តមក្នុងនាមលោកជំទាវបាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារនាំយកអំណោយ ថវិកា រទេះ និងគ្រឿងឧបភោគបរិភោគ ជូនលោកហ៊ុយ យោ អាយុ៦១ឆ្នាំ រស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុង.ខេត្តប៉ៃលិន ដែលពិការខ្វិនជើងទាំងពីរ។