គណៈកម្មការទី៩នៃរដ្ឋសភាប្រជុំពិភាក្សាការងារ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តប៉ៃលិន


(ប៉ៃលិន)៖ នាព្រឹកទី១៧ ខែកក្តដា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការ ទី៩ នៃ រដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ទី៩ នៃ រដ្ឋសភា បាន អញ្ជើញ ជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរជំនាញ រួមមានមន្ទីរសាធាណៈការ និងដឹកជញ្ជូន មន្ទីរប្រៃសណីយ៍ទូរគម នា គមន៍ មន្ទីរឧស្សាហកម្ម សិប្បកម្ម មន្ទីររ៉ែនិងថាមពល មន្ទីរពាណិជ្ជកម្ម និងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលដឹកនាំ ដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដើម្បីដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធ សាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តប៉ៃលិន។

បន្ទាប់ពីលោកលោកស្រីប្រធានមន្ទីរជំនាញធ្វើការរាយកាណ៍ពីសកម្មភាពការងារ មន្ទីរជំនាញរបស់ខ្លួនដែលបានអនុវត្តកន្លងមក រួចមក ឯកឧត្តម ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ខេត្តប៉ៃលិនគឺជាខេត្តមួយស្ថិតពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាចំងាយ៣៧១គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបមានចំនួន ១០៦២គីឡូ ម៉ែត្រការ៉េក្នុងនោះ ដីស្រែ៨១គីឡូ ម៉ែត្រការ៉េ ដីចំការ៣៧៥ម៉ែត្រការ៉េ ដីលំនៅដ្ឋាននិងហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ មាន១០៥ គីឡូម៉ែត្រការ៉េ ។រដ្ឋបាលខេត្តចែកចេញជាក្រុងមួយស្រុកមួយ និងមាន៤សង្កាត់ ៤ឃុំ ដែលមានមនុស្សសរុប៦៩0៩៦នាក់ ស្រី៣៤៤៦៨ នាក់ ប្រជាពលរដ្ឋចំណាក់ស្រុក ទៅរក កាងារធ្វើនៅក្រៅប្រទេសចំនួន៦៣៣៥នាក់ ស្រី២៨០៨ នាក់។

ឯកឧត្តមលើកឡើងថា៖ខេត្តមានសក្តានុពលលើវិស័យកសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំង មានកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តចាន់បូរី ប្រទេសថៃ, ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តប៉ៃលិន ក្នុងកិច្ចការងារទំនាក់ ទំនង ព្រំដែន ពាណិ ជ្ជកម្ម ទេសចរណ៍ និងការងារចេញ-ចូល ឆ្លងកាត់ព្រំដែន របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ ទន្ទឹមនេះខេត្តប៉ៃលិន ត្រូវបានក្រុមហ៊ុន បរទេស មួយចំនួន កំពុង មានការ ចាប់អារម្មណ៍និងសិក្សា មក វិនិយោគ កសាងរោងចក្រប្រមូល ទិញ កសិផល ពីបងប្អូនប្រជា ពលរដ្ឋ មាន៖ ពោត ដំឡូងមី ស្វាយកែវរមៀត មៀនប៉ៃលិន ក៏ដូចជា ការវិនិយោគលើផ្នែក រម្មណីយ៍ដ្ឋានទេស ចរណ៍បែបធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកស្នាក់នៅលេងកំសាន្ត នៅខេត្តប៉ៃលិន។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត និង មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់បំពេញកាតព្វកិច្ច បម្រើសេវាសាធារ ណៈជូន ប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ចំពោះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម វិញ គឺ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង / ស្រុក, ឃុំ /សង្កាត់ និង ស្ថាប័នមានសមត្ថកិច្ចគ្រប់ ផ្នែក មានការសហការគ្នា រក្សា និង គ្រប់គ្រង បានល្អប្រសើ ជូនដល់ប្រជាពលរដ្ឋ ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ទី៩នៃ រដ្ឋសភា បានមានប្រសាសន៍ ថា៖ កិ ច្ច ប្រជុំនៅពេលនេះដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តប៉ៃលិន និងស្តាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញចំនួន៦ មានមន្ទីរសាធាណៈការ និងដឹកជញ្ជូន មន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ មន្ទីរឧស្សា ហកម្ម សិប្បកម្ម មន្ទីររ៉ែនិងថាមពល មន្ទីរពាណិជ្ជកម្ម និង មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលមាន បញ្ហា កន្លង មក ដើម្បីកត់ត្រាអោយបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះ ស្រាយ ជូន និង ជា ពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញ សំ ដៅការ អនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួនអោយទទួលបានជោគជ័យ។

ជាមួយគ្នា លោក ជំទាវក៍បានជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដែលជាប់ពាក់ព័ន្ធ ទាំង អស់ត្រូវពង្រឹងលើកិច្ចការរបស់ខ្លួនអោយមានគុណភាព ប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍនខេត្ត អោយមានការរីកចំរើន ទាំងធនធាន ហេដ្ឋារចនាសម្ព័ន និងសេដ្ឋកិច្ច និង ត្រូវ បង្កើននូវ សេចក្តីទំនុក ចិត្តអោយបានដល់បងប្អូន ប្រជាពលរដ្ឋគ្រប់ៗ គ្នាតាម រយៈការផ្តល់សេវា នានា មានការធ្វើសៀវភៅគ្រួសា អត្ថសញ្ញាប័ណ្ណសំបុត្រកំណើត សំបុ ត្រ អាពាហ៍ ពិពាហ៍ ការធ្វើប្លង់ដីធ្លី ការធ្វើច្បាប់សាងសងអាគារ ការ ផ្តល់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធអគ្គីសនី និងច្បាប់ធ្វើអាជីវកម្មផ្សេងៗ ជាដើម។ ទន្ទឹមនឹងនេះត្រូវបន្តខិតខំយកចិត្តទុកដាក់លើបញ្ហាកសិផលរបស់បងប្អូនដែលជួបបញ្ហា គឺត្រូវជំរុញដល់ក្រុមហ៊ុននានាក្នុងខេត្ត បន្តទិញកសិផលបងប្អូនក្នុងតម្លៃសមរម្យផងដែរ ។