ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាអាងទឹក បឹងបួ និងព្រែក


នៅថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាអាងទឹក បឹងបួ និងព្រែក នៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ មកដល់ពេលនេះទឹកទន្លេមេគង្គបានហូរចូលពេញ ១០០% អស់ហើយ បន្ទាប់មកក្រុមការងារបានបន្តដំណើរនាំយកសំបកបាវសម្រាប់ច្រកខ្សាច់ចំនួន ២.០០០សំបក បន្ថែមទៀតសរុបរួមមានចំនួន ៤.១០០សំបក ហើយ ដើម្បីចូលរួមចលនាធ្វើសកម្មភាពបន្តច្រកខ្សាច់ទប់ច្រាំងទន្លេមេគង្គដែលកំពុងទឹកហូរបុកបាក់ជាបន្តបន្ទាប់នៅទីតាំងឃុំជំនីក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ សម្រេចទប់បានប្រវែងប្រមាណជា ៥០០ម៉ែត្រ ជាវិធានការចំពោះមុខទប់ទល់ការពារបាក់ច្រាំង ការហូរដាច់ផ្លូវថ្នល់ និងបង្កាការហូរច្រោះដាច់ជើងសសរផ្ទះបងប្អូនប្រជាពលនៅទីតាំងនោះ។