ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមរៀបចំដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង នៅខេត្តព្រៃវែង


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រៀបចំដំឡើងម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីបូមទឹកពីទន្លេតូច ទម្លាក់ចូលប្រឡាយមេ ០១ ខែ្ស ទៅអន្តរាគមន៍សង្គ្រោះដំណាំស្រូវប្រាំងជួបកង្វះខាតទឹក ប្រមាណ ២៥០ ហិកតា របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង ៕