នៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៩គណៈប្រតិភូក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជាប្រធានក្រុមការងារថ្នាក់ជាតិ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបាទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ទី១២ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១,២០នាទីយប់ក្នុងជន្មាយុ៨២ឆ្នាំដោយរោគាពាធ។
សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថងត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕