អាជ្ញាធរខេត្តស្ទឹងត្រែងដាក់វិធានការផាក់ពិន័យអ្នកចោលសំរាមរាយប៉ាយ


អាជ្ញាធរខេត្តស្ទឹងត្រែងដាក់វិធានការ ឲ្យមន្ត្រីសាលាក្រុងបង្កើនការអនុវត្តច្បាប់ ផាក់ពិន័យចំពោះ អ្នកចោលសំរាមរាយប៉ាយ នៅឆ្នាំ២០១៩នេះ ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះភ្ញាក់រលឹកចូលរួមសំអាតបរិស្ថាន ជួយលើកកំពស់សោភណ្ឌ័ភាពទីក្រុងស្អាត់ក្នុងពេលដែលខេត្តកំពុងសាងសង់ផ្លូវបេតុងនៅមុខសួនច្បាត្រីប៉ាសេអ៊ី។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម៖
ក្នុងយុទ្ធនាការសំអាតបរិស្ថានលើកទី១ឆ្នាំ២០១៩នៅថ្ងៃទី០៩ខែតុលានេះឯកឧត្តម ម៉ុមសារឿន អភិបាលខេត្តមានប្រសាសន៍ថា៖ការធ្វើបែបនេះគឺចង់ឲ្យទីក្រុងរបស់យើងស្អាតមានសោភណ្ឌភាពហើយអាជ្ញាធរក៍មិនចង់ធ្វើរឿងដ៍ដែលៗនោះទេចំពោះបញ្ហាដើររើសសំរាមនេះ។ ឯកឧត្តមបន្តថា៖អាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័ក្នុងក្រុងត្រូវបង្កើនការអនុវត្តច្បាប់នឹងចុះអប់រំប្រជាពលរដ្ឋបន្ថែមនៅតាមផ្ទះឲ្យវេចខ្ចប់សំរាមទុកដាក់ទៅតាមទីកន្លែងកំណត់ដើម្បីធ្វើឲ្យភូមិស្អាត-ទីសាធារណៈល្អ- ក្រុងមានសោភណ្ឌភាពទាក់ទាញភ្ញៀវទេចរ មកលេងកម្សាន្តបានច្រើន។
លោកសាយកុសលអភិបាលក្រុងស្ទឹងត្រែងបានទទួលស្គាល់ថាៈភាពស្អាតពិតជាអាចធ្វើយើងទទួលបានការ លើកសរសើរពីភ្ញៀវហើយប្រសិនបើមានភ្ញៀវមកលេងច្រើនវាជាការបង្ហាញនូវភាពពេញចិត្តដូចនេះបងប្អូនប្រជាពលរដ្ឋយើងត្រូវតែចូលរួមសំអាតបរិស្ថានកុំចាំបាច់អាជ្ញាធរណែនាំ។ លោកបញ្ជាក់ថា៖ជាវិធានការឆ្នាំនេះសាលាក្រុងបានរៀបចំរួចហើយទាំងកំលាំងចុះអប់រំទាំងសមត្ថកិចផាកពិន័យដោយអនុវត្តទៅតាមអនុក្រិត្យលេខ១១៣របស់រាជរដ្ឋាភិបាលដើម្បីយើងរៀបចំចូលរួមប្រកួតប្រជែងទីក្រុងស្អាតនៅខែកុម្ភៈឆ្នាំ២០២១បន្តទៀត ។
លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចេណ៍ខេត្តបញ្ជាក់ថា៖កាលណាប្រជាពលរដ្ឋអនុវត្តបានល្អ វាជាចំណែកមួយជួយឲ្យទីក្រុងមានបរិស្ថានស្អាត ការរស់នៅក៍មានសុខភាពល្អបន្ថែមទៀតដើម្បីសុខភាពសាធារណៈដោយយើងកាត់បន្ថយបានពីការកើតជម្ងឺផ្សេងៗនឹងការចំលងមេរោគពីសត្វរុយជាដើម។
កញ្ញាឈុន វត្តី រៀននៅ វិទ្យាល័យព្រះរាជបូជនីយកិច្ចក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖ រាល់បញ្ហាខាងលើនេះអាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយជាញឹកញាប់រួចមកហើយរាប់បញ្ចូលទាំងការធ្វើសកម្មភាពដើររើសសសំរាមនេះផងដែរដើម្បីចង់ដាស់ស្មរតីឲ្យប្រជាពលរដ្ឋទូទៅចេះសំអាតបរិស្ថាន។
សូមបញ្ជាក់ថា៖នៅ២ឆ្នាំទៀតគណៈកម្មាធិការថ្នាក់ជាតិរៀបចំប្រលងប្រណាំងទីក្រុងស្អាតនឹងចុះមកវាយតំលៃពីទីក្រុងស្អាតទៅតាមខេត្តនិមួយៗដើម្បីរៀបចំដាក់ពិន្ទុនឹងត្រៀមទទួលយកស្លាកសញ្ញាផ្ការំដួលចាប់ពី១ទងទៅដល់៣ទងចំពោះទីក្រុងណាមានសោភណ្ឌភាពបៃតងល្អ ៕