លោក ងិន ហ៊ុន បានថ្លែងនូវការកោតសរសើរដល់ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តបានជោគជ័យទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពតាមផែនការសកម្មភាពរបស់មន្ទីរ


កំពង់ឆ្នាំងៈ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជំុមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលាឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត ដោយមានអ្នកចូលរួមពី ថ្បាក់ដឹកនាំខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល)ព្រមទាំងការិយាល័យចំណុះមន្ទីរសរុបចំនួន៦០នាក់ ។

ក្នុងកិច្ច្ចប្រជំុលោក ងិន ហ៊ុន ក៏បាន ផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្សព្វផ្សាយឯកសារជំនួយស្មារតីកាងារសាធារណៈមតិដល់មន្រ្តីក្រោមឱវាទផងដែរ។

លោក ងិន ហ៊ុន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខណ្ឌនិងការិយាល័យចំណុះមន្ទីរទាំងអស់ត្រូវអនុវត្តអោបានតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី និង អនុវត្តអោយបានតាមតួនាទីភាកិច្ចរបស់ខ្លួនសម្រេចលទ្ធផលការងារ អោយបានតាមផែនការសកម្មភាពរបស់មន្ទីរ ខេត្តនិង ក្រសួង ជាពិសេសត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ អោយបានទាន់ពេលវេលាស្របតាមច្បាប់បានកំណត់៕