នាយករងខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា ឧបត្ថម្ភថវិកា ចំនួន​ ៥,០០០ដុល្លារ​ ​ ព្យាបាលជម្ងឺ ​ឯកឧត្តម ហ្សាការីយ៉ា អាដាម


តាមរយៈឯកឧត្តម ហៀ ហ៊ីន​ និងលោក ជុំ បាយ័នវិបុល​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ ព្រមទាំងសមាជិកក្រុមការងារ និងលោកចៅសង្កាត់ច្រាំងចំរេះទី១ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង​ នាយករងខុទ្ទកាល័យ​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ច្រាំងចំរេះទី១​ បានឧបត្ថម្ភថវិកាចំនួន​ ៥០០០ដុល្លារ​ ​សំរាប់ព្យាបាលជម្ងឺ​ឯកឧត្តម ហ្សាការីយ៉ា អាដាម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌឬស្សីកែវ​ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។