សិក្ខាសាលាពិគ្រោះយោបល់អភិវឌ្ឍផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា ឆ្នាំ២០២០-២០៣០


រាជធានីភ្នំពេញ ៖ សិក្ខាសាលាពិគ្រោះយោបល់អភិវឌ្ឍផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា ឆ្នាំ២០២០-២០៣០ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអភិវឌ្ឍផែនការសកម្មភាពជាតិសម្រាប់លើកកម្ពស់គុណភាពអប់រំ និងផ្តល់ឲ្យអ្នកសិក្សា និងបុគ្គលិកអប់រំនូវលទ្ធភាពទទួលសុខភាពល្អ និងសុខមាលភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបរថោយសក្តានុពល។

ពិធីបើកសិក្ខាសាលានាពេលនេះ ត្រូវប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីអប់រំដែលជាសិក្ខាកាមជាច្រើនរូបផងដែរ៕

២៧ ធ្នូ ២០១៩ | សណ្ឋាគារហ៊ីម៉ាវ៉ារី