រាជធានីភ្នំពេញ៖ ដើម្បីធានាថា ចំណីអាហារនៅក្នុងសាលារៀនមិនមានសារធាតុគីមី និងមានអនាម័យល្អ និងធានាបានថា សិស្សានុសិស្សមិនទទួលរងផលប៉ះពាល់អវិជ្ជមានពីចំណីអាហារក្នុងសាលារៀន ជាពិសេសនៅតាមបណ្ដាខេត្តនានា និងតំបន់ដាច់ស្រយាល ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយុទ្ធនាការសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា ដោយយុទ្ធនាការជំហានដំបូងនេះបានប្រព្រឹត្តទៅសាលាបឋមសិក្សាព្រះនរោត្តម។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ យុទ្ធនាការនេះត្រូវធ្វើបានធ្វើឡើង ដើម្បីបញ្ជ្រាបចំណេះដឹងអ្នកលក់ដូរ ដែលជាគោលដៅសំខាន់ ឱ្យមានបញ្ហាសុខភាពដល់សិស្សានុសិស្ស ជាពិសេសកុមារតូចៗ។
សូមជម្រាបថា តាមរយៈសេចក្ដីណែនាំលេខ១៨ អយក.សណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលត្រូវបានហាមឃាត់ មាន៦ប្រភេទគឺ៖
១.ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទ
២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍គ្រប់ប្រភេទ
៥. ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ
៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែមខ្លាំង៕
០៦ មករា ២០២០ | សាលាបឋមសិក្សាព្រះនរោត្ដម