ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កោតសរសើរពន្ធដារចំពោះសមិទ្ធផលប្រមូលចំណូល សម្រេចបានជាប្រវត្តិសាស្ត្របន្តបន្ទាប់ ពិសេសចំណូលឆ្នាំ២០១៩ ជិត៣ពាន់លានដុល្លារ ផ្តល់មោទនភាពជូនរាជរដ្ឋាភិបាល


(ភ្នំពេញ)៖  ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវការវាយតម្លៃខ្ពស់ ថ្លែងកោតសរសើរ និងផ្តល់មូលវាចារណ៍ថ្លៃថ្លា ចំពោះសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនាមជាស្ថាប័នប្រមូលចំណូល សម្រេចបានលទ្ធផលជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់ ហើយជាពិសេសសម្រាប់ឆ្នាំ២០១៩ ដែលផ្តល់មោទនភាពចំពោះរាជរដ្ឋាភិបាល និងចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ១១ ២៧៧.៣២ ប៊ីលានរៀល (ប្រមាណ២៨១៩.៣៣ លានដុល្លារ) ធៀបនឹងផែនការប្រចាំឆ្នាំ២០១៩ ឃើញថាលទ្ធផលទទួលបានលើសផែនការប្រមាណ ២៣.២០% ត្រូវជាប្រមាណ២ ១២៣.៦៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ៥៣០.៩២ លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩ កើនឡើងចំនួន២៤៨៥.៩២ប៊ីលានរៀល (ប្រមាណជា ៦២១.៤៨លានដុល្លារអាមេរិក) ស្មើនឹង២៨.២៨%។

ការថ្លែងកោតសរសើររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅសាលាជាតិពន្ធដារ។

ក្នុងឱកាសនោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ណែនាំឱ្យតាមដាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះហានីភ័យនៃម៉ាក្រូសេដ្ឋកិច្ចសាកល និងក្នុងតំបន់ ក្នុងកាលៈទេសៈ ដែលស្ថានភាពនៃការប្រកួតប្រជែងនៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ ព្រមទាំងត្រូវគិតគូរទាំងទិដ្ឋភាព (១) ការបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និង (២) វិធានការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផល និងទាក់ទាញការវិនិយោគ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃការគ្រប់គ្រងប្រមូល ចំណូលសម្រាប់ឆ្នាំ២០១៩ គឺពិតជាឆ្លុះបញ្ចាំង និងមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃសន្តិភាព ជាកត្តាចម្បងញ៉ាំងឱ្យមានការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ ដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃ បានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្តម អគ្គនាយក បានអរគុណចំពោះសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជួយសម្រេចនូវសមិទ្ធិផលដ៏ថ្លៃថ្លា ក្នុងឆ្នាំ២០១៩ គឺឆ្លុះបញ្ចាំងអំពីជោគជ័យ នៃការអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២០ ដែលជានវានុវត្តន៍ប្រកបដោយនិរន្តរភាព នៃការបន្តអនុវត្តប្រកបដោយភាពជោគជ័យនូវ កិច្ចកំណែទម្រង់គោលនយោបាយ រដ្ឋបាលសារពើពន្ធ និងទំនើបកម្មពន្ធដារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (PFMRP)។

ឯកឧត្តម គង់ វិបុល បានបន្ថែមថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ (E-VAT Refund) បានបង្កើនប្រសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេចវេះកេងបន្លំប្រាក់ពន្ធ ដែលជាលទ្ធផលក្នុងរយៈពេល១២ខែ ឆ្នាំ២០១៩ ចំណូលអាករលើតម្លៃបន្ថែមកើនឡើង ៣១.០៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨ ហើយតាមរយៈវិធានការ E-VAT រួមជាមួយវិធានការពន្ធដារសំខាន់ៗផ្សេងៗទៀត បានជំរុញកំណើនពន្ធលើប្រាក់ចំណូលប្រមាណ ២៨.៤៧%, អាករពិសេស៣០.៧២%, ពន្ធប្រថាប់ត្រា៤៣.៧៣%, ពន្ធលើប្រាក់បៀរវត្ស១៨.២១% និងពន្ធលើឈ្នួលដីនិងផ្ទះ ៦៨.២០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និងលោក គង់ វិបុល ក៏បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវការវាយតម្លៃខ្ពស់ ថ្លែងកោតសរសើរ និងផ្តល់មូលវាចារណ៍ថ្លៃថ្លា ចំពោះសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនាមជាស្ថាប័នប្រមូលចំណូល សម្រេចបានលទ្ធផលជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់ ហើយជាពិសេសសម្រាប់ឆ្នាំ២០១៩ ដែលផ្តល់មោទនភាពចំពោះរាជរដ្ឋាភិបាល និងចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ១១ ២៧៧.៣២ ប៊ីលានរៀល (ប្រមាណ២៨១៩.៣៣ លានដុល្លារ) ធៀបនឹងផែនការប្រចាំឆ្នាំ២០១៩ ឃើញថាលទ្ធផលទទួលបានលើសផែនការប្រមាណ ២៣.២០% ត្រូវជាប្រមាណ២ ១២៣.៦៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ៥៣០.៩២ លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩ កើនឡើងចំនួន២៤៨៥.៩២ប៊ីលានរៀល (ប្រមាណជា ៦២១.៤៨លានដុល្លារអាមេរិក) ស្មើនឹង២៨.២៨%។

ការថ្លែងកោតសរសើររបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅសាលាជាតិពន្ធដារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករានេះ។

ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ណែនាំឱ្យតាមដាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះហានីភ័យនៃម៉ាក្រូសេដ្ឋកិច្ចសាកល និងក្នុងតំបន់ ក្នុងកាលៈទេសៈ ដែលស្ថានភាពនៃការប្រកួតប្រជែងនៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ ព្រមទាំងត្រូវគិតគូរទាំងទិដ្ឋភាព (១) ការបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និង (២) វិធានការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផល និងទាក់ទាញការវិនិយោគ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃការគ្រប់គ្រងប្រមូល ចំណូលសម្រាប់ឆ្នាំ២០១៩ គឺពិតជាឆ្លុះបញ្ចាំង និងមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃសន្តិភាព ជាកត្តាចម្បងញ៉ាំងឱ្យមានការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ ដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃ បានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកអគ្គនាយក បានអរគុណចំពោះសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជួយសម្រេចនូវសមិទ្ធិផលដ៏ថ្លៃថ្លា ក្នុងឆ្នាំ២០១៩ គឺឆ្លុះបញ្ចាំងអំពីជោគជ័យ នៃការអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២០ ដែលជានវានុវត្តន៍ប្រកបដោយនិរន្តរភាព នៃការបន្តអនុវត្តប្រកបដោយភាពជោគជ័យនូវ កិច្ចកំណែទម្រង់គោលនយោបាយ រដ្ឋបាលសារពើពន្ធ និងទំនើបកម្មពន្ធដារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (PFMRP)។

លោក គង់ វិបុល បានបន្ថែមថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ (E-VAT Refund) បានបង្កើនប្រសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេចវេះកេងបន្លំប្រាក់ពន្ធ ដែលជាលទ្ធផលក្នុងរយៈពេល១២ខែ ឆ្នាំ២០១៩ ចំណូលអាករលើតម្លៃបន្ថែមកើនឡើង ៣១.០៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨ ហើយតាមរយៈវិធានការ E-VAT រួមជាមួយវិធានការពន្ធដារសំខាន់ៗផ្សេងៗទៀត បានជំរុញកំណើនពន្ធលើប្រាក់ចំណូលប្រមាណ ២៨.៤៧%, អាករពិសេស៣០.៧២%, ពន្ធប្រថាប់ត្រា៤៣.៧៣%, ពន្ធលើប្រាក់បៀរវត្ស១៨.២១% និងពន្ធលើឈ្នួលដីនិងផ្ទះ ៦៨.២០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។

ក្នុងកិច្ចប្រជុំនោះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និងលោក គង់ វិបុល ក៏បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕