នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ បានបើកសន្និបាតបូកសរុបការងារ ឧស្សាហកម្មទេសចរណ៍ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាសណ្ឋាគារភ្នំពេញ។
ក្នុងសន្និបាតនេះ ក៏មានការធ្វើបទបង្ហាញអំពីរបាយការណ៍ស្ដីពី ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ អមជាមួយការផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣ នៅប្រទេសសិង្ហបុរី កាលពីអំឡុងកិច្ចប្រជុំ ATF ២០១៧ កន្លងទៅ៕