មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងបានចុះជួយអន្តរាគមន៍បូមទឹកដើម្បីសង្រ្គោះស្រូវប្រាំងនៅឃុំកន្សោមអក


នៅថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងបានចុះជួយអន្តរាគមន៍បូមទឹកដើម្បីសង្រ្គោះស្រូវប្រាំងនៅឃុំកន្សោមអក ឃុំប្រាសាទ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកបណ្តែតចំនួន ០១គ្រឿង ស្រោចស្រពផ្ទៃដីចំនួន ២៧០ហិកតា បូមចេញពីទន្លេតូចកំពង់ត្របែកដាក់បញ្ចូលប្រឡាយមេអកអំបុកដើម្បីឲ្យកសិករបូមបន្តដាក់ស្រែដែលខ្វះទឹក ៕