អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជ» នៅថ្ងៃស្អែក


នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ផៃ ស៊ីផាន នឹងរៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជ»

បើតាមសេចក្តីប្រកាសរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា សន្និសីទមានគោលបំណងបង្ហាញជូនសាធារណជនឱ្យបាន សមិទ្ធផល និងទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្ម ក្នុងទិសដៅជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល

វាគ្មិនដែលចូលរួមក្នុងសន្និសីទនេះជាមួយ ឯកឧត្តម ផៃ ស៊ីផាន គឺ លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖