ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ដាក់ចេញសេចក្ដីណែនាំ និងអនុសាសន៍ដល់មូលដ្ឋានអាជីវកម្មចំនួន៦ ក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្


(ភ្នំពេញ)៖ ដើម្បីចូលរួមការគ្រប់គ្រងដំណោះស្រាយវិបត្តិក្នុងដំណាក់កាលវិបត្តិជំងឺឆ្លង វីរុសកូរ៉ូណា ឬ (Covid-19) ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល បានដាក់ចេញផែនការសកម្មភាពអនុវត្ត ចំពោះមុខដំណាក់កាលវិបត្តិវីរុសកូរ៉ូណា ២០២០-២០២១ ក្នុងនេះមានវិធានការរយៈពេលខ្លីមួយ គឺការពង្រឹង និងបង្កើនភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានទស្សនាកម្ពុជា ជាគោលដៅសុវត្តិភាពដោយកម្ពុជា មានការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់លើការបង្ការ និងទប់ស្កាត់។

សេចក្តីណែនាំ និងអនុសាសន៍ ដែលក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល បានដាក់ចេញទាំង៦រួមមាន៖

ទី១៖ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (Covid-19) សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ (Recommendation for Restaurateurs and Managers)

ទី២៖ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (Covid-19) សម្រាប់មគ្គុទេសក៍ទេសចរណ៍ (Tour Guides) និងអ្នកនាំក្រុមទេសចរ (Tour Leader) (Recommendation for Tour Guides and Tour Leader)

ទី៣៖ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (Covid-19) សម្រាប់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី (Recommendation for Taxis or Remorque)

ទី៤៖ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (Covid-19) សម្រាប់អ្នកម៉ាស្សា និងអ្នកគ្រប់គ្រងស្ប៉ា-ម៉ាស្សា ( Recommendation for Massage and Spa managers)

ទី៥៖ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (Covid-19) សម្រាប់ការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ (Recommendation for Tour Operators and Travel Agents)

និងទី៦៖ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (Covid-19) សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មទេសចរណ៍ (Recommendation for Hotel Operations)៕