ពិធី​ចុះ​ហត្ថលេខា​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​ក្រុមហ៊ុន Sunwah Group


រាជធានី​ភ្នំពេញ៖ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​ក្រុមហ៊ុន Sunwah Group បាន​ចុះ​ហត្ថលេខា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​វប្បធម៌ និង​នវានុវត្តន៍​សាជីវកម្ម។

ពិធី​ចុះ​ហត្ថលេខា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​តំណាង​​ក្រុមហ៊ុន Sunwah Group ​ព្រមទាំង​​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។

១៨ កុម្ភៈ ២០២០ | ទីស្តីការក្រសួង